Work Text:
សុបិន្តដ៏រស់រវើកមួយ ដែលខ្ញុំបានមាន។ វាជាសុបិនអំពីអ្វីដែលមិនទាន់បានកើតឡើង... ប៉ុន្តែខ្ញុំនៅតែចងគំនុំនឹងសុបិននោះ ដែលខ្ញុំបានមកស្អប់ជាខ្លាំង។ ខ្ញុំបដិសេធ មិនជឿនឹងសុបិន្តនោះ វាគឺខុសទាំងអស់ វាគឺមិនត្រឹមត្រូវនោះទរ... ហើយខ្ញុំក៏មិនអាចកែប្រែអ្វីបានដែរ... អនាគត ខ្ញុំមិនអាចធ្វើអ្វីដើម្បីផ្លាស់ប្តូរបានទេ។
「ចុងបញ្ចប់នៃពិភពលោក」 គឺជាឈ្មោះដែលខ្ញុំហៅថាអនាគតដ៏ច្របូកច្របល់នោះ។ ខ្ញុំបានឃើញពិភពលោកបញ្ចប់... វាជាសុបិនមួយ ប៉ុន្តែវាជាការពិត... មិនមែនគ្រាន់តែជាការស្រមើស្រមៃដ៏ល្ងង់ខ្លៅរបស់ខ្ញុំនោះទេ។ ចុងបញ្ចប់នៃពិភពលោក... ពិភពលោកត្រូវបានកាត់បន្ថយមកនៅក្នុងស្ថានភាពបឋមរបស់ខ្លួន .... មនុស្សគ្រប់គ្នា អ្វីគ្រប់យ៉ាងបានស្លាប់បាត់បង់ជីវិត។
ខ្ញុំសុបិនដូចជាខ្ញុំនៅទីនោះ ពេលនោះ។ ខ្ញុំដែលចាស់... ចាស់ខ្លាំងណាស់។ ឈរនៅតាមផ្លូវជាមួយមនុស្សផ្សេងទៀត ហើយមើលគ្រប់យ៉ាងបញ្ចប់ ដោយសេចក្តីអស់សង្ឃឹម។ វាជាអារម្មណ៍មួយដែលទទួលយកបាន ខ្ញុំអាចមានអារម្មណ៍និងបានឮការគិតរបស់ខ្ញុំនៅណេលអនាគត... ខ្ញុំអាចឮការគិតរបស់គាត់អំពីការសោកស្តាយ និងពិសិដ្ឋ... ខ្ញុំបានឃើញរឿងដដែលនេះ មកនៅលើអ្នកដទៃផងដែរ... អ្វីក៏ដោយដែលជា... 「ផ្កាយវង្វេង」 ហៀបនឹងបុកផែនដី។ ពន្លឺរបស់វាស្ទេីតែលេប ផ្ទៃមេឃយប់រាត្រីទាំងមូល។ ផ្កាយ ឬអ្វីក៏ដោយ វាបានសម្លាប់ខ្ញុំ និងមនុស្សផ្សេងទៀត។
ខ្ញុំមានអារម្មណ៍ឈឺចាប់ដែលខ្ញុំមិនគួរមាន... ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងដែលសង្កត់ក្នុងចិត្តរបស់ខ្ញុំ និងការគិតចុងក្រោយអំពីខ្លួនខ្ញុំទៅថ្ងៃអនាគត។ សោកស្ដាយជាលើកចុងក្រោយ...
ខ្ញុំ... ខ្ញុំពិតជាខ្លួនឯងមែនទេ? ឬខ្ញុំជាបុរសនោះ។ ខ្ញុំមានអារម្មណ៍ប្លែក... រឿងនេះមិនគួរកើតឡើងតាំងពីដំបូង... ហេតុអ្វីវាកើតឡើង? ហេតុអ្វីបានជាខ្ញុំ បានទទួលការចងចាំទាំងនោះ ដែលជាការមើលឃើញអនាគតនៃថ្ងៃវិនាស។ ខ្ញុំមិនយល់ទេ ខ្ញុំមិនយល់អ្វីទាំងអស់ទាល់តែសោះ។
ហេតុអ្វីទៅ? ទេ... ហេតុអ្វី?
